ជាថ្មីម្តងទៀត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
បានត្រៀមបើកកិច្ចប្រជុំមួយនៅថ្ងៃទី២៥ មេសា ខាងមុខនេះ
ដើម្បីពិនិត្យទៅលើបញ្ហាផ្លូវច្បាប់ ក្នុងចំណាត់ការ
ការដាក់ពិន័យទៅលើតារាសម្តែងដែលចូលចិត្តសម្ញែងដើមទ្រូង
គឺនាងដេនីក្វាន់ ក្នុងពេលដែលតារារូបនេះ
នៅតែធ្វើសកម្មភាពគគ្លើនទៅនឹងចំណាត់ការរបស់ក្រសួង ។
ចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាពេលនេះ
មិនមែនជាលើកទីមួយទេ ពោលកន្លងមកក្រសួង ក៏បានកោះហៅតារារូបនេះ
យកមកដុះក្អែលម្តងរួចមកហើយ នៅពេលដែលតារារូបនេះ
បញ្ចេញរូបភាពស្ទើរអាក្រាតកាយជាសាធារណៈ ។ចំណាត់ការខាងលើនេះផងដែរ
បានធ្វើឡើងបន្ទាប់ពីកន្លងទៅថ្មីៗនេះ
តារាសម្តែងដែលមានមូលដ្ឋានមកពីខេត្តព្រះវិហារនាងដេនី ក្វាន់
បានLive
វីដេអូបង្ហោះតាមហ្វេសប៊ុកក្នុងសម្លៀកបំពាក់ស្ទើរបញ្ចេញសុដន់ទាំងមូលមកក្រៅ
ដែលធ្វើឲ្យអ្នកបានឃើញបានធ្វើការស្តីបន្ទោស
និងរិះគន់មិនសំចៃមាត់ ។
បើយោងតាមលិខិតអញ្ជើញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ដែលត្រូវបានទម្លាយដោយលោកសុះ ម៉ាច
ប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ថា
លេខាធិការក្រុមប្រឹក្សាពិន័យ សូមអញ្ជើញអស់លោក
ដែលជាក្រុមប្រឹក្សាពិន័យទាំងអស់
ចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃទី២៥ មេសា នៅទីស្តីការក្រសួង ។
លិខិតដដែលនោះបានបញ្ជាក់ថា កិច្ចប្រជុំនេះ
ផ្តោតទៅលើការពិនិត្យទៅលើព្យសនកម្មនៃបទល្មើសដែលបង្កដោយកញ្ញាដេនីក្វាន់។
ពិនិត្យ អនុម័តដាក់ពិន័យកញ្ញា ដេនីក្វាន់ ក្នុងកម្រិតណាមួយ
ឱ្យស្របទៅតាមស្ថាននៃបទល្មើសដែលគេបានប្រព្រឹត្ត។ពិនិត្យសម្រេចទៅលើទម្រង់លិខិតក្នុងការដាក់ពិន័យ
។ ប្រមើមើល និងទាញការសន្និដ្ឋានពីលទ្ធផលជាវិជ្ជមាន
និងអវិជ្ជមានបន្ទាប់ពីចេញលិខិតដាក់ពិន័យ។
ពិភាក្សាស្វែងរកបណ្តាយន្តការបន្ថែម
ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការដាក់ពិន័យ និងបញ្ហាផ្សេងៗ។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះ
កោះសន្តិភាពនៅមិនទាន់អាចស្វែងរកការបកស្រាយណាមួយពីអ្នកនាង
ដេនីក្វាន់ ឡើយនៅថ្ងៃទី២១ មេសា នេះ
ប៉ុន្តែប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច
បានទទួលស្គាល់ពីបញ្ហាខាងលើនេះ
និងបានគាំទ្រដល់ការបង្កើតក្រុមប្រឹក្សាពិន័យនេះឡើង
ហើយចំណាត់ការទៅលើតារារូបនេះយ៉ាងណានោះគឺនឹងដឹងទៅថ្ងៃទី២៥នេះ។
លោកបញ្ជាក់ថា ការបង្កើតក្រុមប្រឹក្សាពិន័យនេះឡើង
គឺមានសារសំខាន់ណាស់ សម្រាប់ជាការតម្រង់ទិសដល់សិល្បករ
សិល្បការិនីមួយចំនួន ដែលភ្លេចខ្លួន
ហើយបានប្រព្រឹត្តនូវសកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ
ក្នុងសង្គមសិល្បៈខ្មែរ ហើយការធ្វើបែបនេះ
គឺជាគំរូមួយល្អសម្រាប់សិល្បករខ្មែរជំនាន់ក្រោយផងដែរ ។
Subscribe to:
Post Comments (Atom)
Out Of Topic Show Konversi KodeHide Konversi Kode Show EmoticonHide Emoticon